Reangloy
0
$0.00
0
រឿងល្អបំផុតទាំង ១២ របស់ប្រូម៉ាប់ Ma Dong Seok

ដោយសារតែ Admin បានសម្រាយរឿងទាំងនេះរួចហើយហេតុដូចនេះ Admin គ្រាន់តែសង្ខេមត្រួសៗតែប៉ុណ្ណោះសម្រាប់ប្រិយមិត្តចង់មើលការសម្រាយរឿងអាចចូលមើលក្នុង Playlist របស់គាត់បាន ហើយចំណាត់ថ្នាក់នេះគឺយោងតាមគំនិតរបស់ Admin តែប៉ុណ្ណោះ។

12. Ashfall


បានចូលរួមស្ដែងដោយតារាល្បីៗជាច្រើនដូចជា Ma Dong Seok, Lee Byung-Hun, Ha Jung-Woo, Jeon Hye-Jin, Bae Suzy ប្រូម៉ាប់ក្នុងរឿងនេះគាត់ជាសាស្រ្ដាចារ្យដែលបានសិក្សាស្រាវ ព្រមទាំងប្រមានថាភ្នំ Baekdu និងមានការរម្ចួយផែនដីប៉ុន្តែគ្មានអ្នកណាស្ដាប់នោះទេ លទ្ធផលយ៉ាងណាទស្សាការសម្រាយរឿងរបស់ Admin នៅទីនេះ។

11. The Bad Guys Reign of Chaos

ដែលចូលរួមសម្ដែងដោយតារាល្បីៗដូចជា Ma Dong Seok, Kim Sang-Joong, Kim A-Joong, Jang Ki-Yong ដោយសាររថយន្តដឹកអ្នកទោសក្រឡាប់ដែលធ្វើឱ្យអ្នកទោសជាច្រើនបានរត់គេច ក្នុងចំណោមនោះក៏មានថ្នាក់ដឹកនាំម្នាក់ដែលបានធ្វើការឱ្យ Yakuza ប៉ូលីសបានសម្រេចចិត្តបង្កើតនូវក្រុមបង្រាបឧក្រិដ្ឋកម្មពិសេសឡើងវិញ ក្នុងនោះមាន Oh Ku Tak ដែលជាមេក្រុម ប្រូម៉ាប់ គឺជាអតិតបងធំ ក៏ត្រូវបានជ្រើសរើសក្នុងការតាមប្រមាញ់បងធំ Yakuza ចង់ដឹងសាច់រឿងយ៉ាងណា តាមដានការសម្រាយរឿងរបស់ Admin នៅទីនេះ

10. The Bros


គឺជារឿងបែបកំប្លែងដែលបានសម្ដែងដោយ Ma Dong Seok, Lee Dong-Hwi, Lee Ha-Nee ប្រូម៉ាប់ដែលមានឈ្មោះថា Lee Suk Bong មានក្ដីសុបិន្តចង់ធ្វើជាអ្នកបុរាណវិទ្យាដ៏ល្បី ហេតុដូចនេះគាត់បានចំណាយថវិការរបស់គាត់ទៅទិញនូវសម្ភារះជាច្រើន ដែលធ្វើឱ្យជំពាក់បំណុលវ័ណ្ឌកហើយ ឧករណ៍ទាំងនោះសុទ្ធតែឥតប្រយោជន៍ គាត់ក៏មានប្អូនប្រុសម្នាក់ដែលមានឈ្មោះថា Lee Jong Bong ដែលជាមនុស្សឆ្លាតតែក៏ត្រូវបានគេផ្អាកការងារ ចង់ដឹងសាច់រឿងយ៉ាងណា តាមដានការសម្រាយរឿងរបស់ Admin នៅទីនេះ

09. Champion


សម្ដែងដោយគឺជារឿងប្រភេទកីឡាកាច់ដៃ ដែលប្រូម៉ាប់គាត់គឺជាអ្នកធ្វើការជាសន្តិសុខក្នុងក្លឹបព្រមទាំងផ្សារទំនើបនៅអាមេរិក បានត្រលប់មកកូរ៉េដើម្បីប្រគួតជើងឯកកាច់ដៃ រឿងនេះក៏បានចូលរួមសម្ដែងដោយតារីល្បីៗដូចជា Han Ye Ri, Kwon Yul និង ប្រូម៉ាប់ Ma Dong Seok របស់យើង ចង់ដឹងសាច់រឿងយ៉ាងណា តាមដានការសម្រាយរឿងរបស់ Admin នៅទីនេះ។

08. The Soul Mate


គឺជារឿងកំប្លែងលាយមនុសច្ចេតនាកម្សត់ដែលធ្វើឱ្យទប់ទឹកភ្នែកមិនបាន ប្រូម៉ាប់គឺជាគ្រូបង្វឹកយូដូដែលមិនខ្វល់ពីរឿងអ្នកដទៃម្នាក់ បានជួបជាមួយនឹងប៉ូលីសដែលគួរឱ្យធុ​ញ រឿងរ៉ាវត្រូវបានផ្លាស់ប្ដូរបន្ទាប់ពីប៉ូលីស Tae-Jin ជួបគ្រោះថ្នាក់ដែលធ្វើឱ្យប្រលឹងចេញពីរាងកាយ ចង់ដឹងសាច់រឿងយ៉ាងណា តាមដានការសម្រាយរឿងរបស់ Admin នៅទីនេះ

07.The Villagers


ត្រឹមជាគ្រូបង្រៀនសាមញ្ញម្នាក់ដែលតាមទារលុយថ្លៃសាលាសិស្ស ក៏ត្រូវបានជាប់ទាក់ទិនជាមួយរឿងដែលកូនសិស្សត្រូវបានចាប់ជំរិត ដើម្បីជួយដល់កូនសិស្សស្រី Yu Jin ដ៏ស្រស់ស្អាតព្រមទាំងក្បាលរឹងតើនឹងមានរឿងអ្វីកើតឡើងខ្លះ?​ ចង់ដឹងសាច់រឿងយ៉ាងណា តាមដានការសម្រាយរឿងរបស់ Admin នៅទីនេះ

06. Start-Up


គឺជារឿងកំប្លែងនិងល្អមើលជក់ជិតដែលនិយាយពីក្មេងពាលម្នាក់ខ្ចិលរៀន ទិញម៉ូតូអាគុបខូចពីអនឡាញ​ ត្រូវម៉ែជេរក៏បានរត់ចេញពីរផ្ទះ ហើយក៏បានជួបជាមួយរាមច្បងម៉ាប់ម្នាក់ដែលជាចុងភៅ ប៉ុន្តែរបស់គាត់គឺពិតជាមានអាថ៌កំបាំងច្រើនណាស់ ចង់ដឹងសាច់រឿងយ៉ាងណា តាមដានការសម្រាយរឿងរបស់ Admin នៅទីនេះ។

05. Unstoppable


ប្រូម៉ាប់ក្នុងរឿងនេះគឺជាបុរសដែលស្លូតបូតសូម្បីទារលុយគេក៏មិនបានផង ហើយគាត់ព្រមទាំងមានប្រពន្ធម្នាក់ដ៏ស្រស់ស្អាតរឿងរ៉ាវព្រមទាំងប្រវត្តិប្រូម៉ាប់ត្រូវបានបង្ហាញបន្ទាប់ពីក្រុមជួញដូរមនុស្សបានចាប់ភរិយារបស់គាត់ទៅ ចង់ដឹងសាច់រឿងយ៉ាងណា តាមដានការសម្រាយរឿងរបស់ Admin នៅទីនេះ។

04. Along With The Gods 2


គឺប្រភេទរឿងបែបអភិនីហារដែលនិយាយអំពីប្រលឹងមនុស្សបន្ទាប់ពីស្លាប់ទៅហើយត្រូវទៅទទួលការកាត់ទោសនៅឋាននរកទាំង ៧ជាន់ រួមមាន នរកឃាតកម្ម ការភូតកុហក នរកកាន់តញ្ញូ និងនរកផ្សេងទៀត ប្រូម៉ាប់ក្នុងរឿងនេះគឺជាជំនាងផ្ទះដែលធ្វើខុសគោលការណ៍ គាត់បានវាយដុំច្រំធាក់នូវយមទូតជាច្រើនរូបដោយគ្មានសំចៃដៃនោះទេ ចង់ដឹងសាច់រឿងយ៉ាងណា តាមដានការសម្រាយរឿងរបស់ Admin នៅទីនេះ។

03. The Gangster The Cop The Devil


lប្រូម៉ាប់ដែលជាបងធំនៃក្រុមជនអន្ធពាលបានសហការណ៍គ្នាជាមួយនិងប៉ូលីដើម្បីធ្វើការតាមចាប់ឃាតករោគចិត្តម្នាក់ ចង់ដឹងសាច់រឿងយ៉ាងណា តាមដានការសម្រាយរឿងរបស់ Admin នៅទីនេះ។

02. Train to Busan


ប្រហែលប្រិយមិត្តភាគច្រើនសុទ្ធតែបានមើលរឿងដ៏ល្បីនេះហើយ ប៉ុន្តែមានដឹងដែរ ឬទេ? ប្រូម៉ាប់របស់យើងក៏ជាតួរអង្គដ៏ក្លាហ៊ានមួយរូបផងដែរ សម្រាប់ប្រិយមិត្តដែលមិនទាន់បានមើលទេ អាចចូលទៅទស្សនាការសម្រាយរឿងរបស់ Admin នៅទីនេះបាន

01. The Outlaws


រឿងវាយដុំច្រំធាក់មួយនេះមិនត្រឹមតែសម្ដែងដោយ ប្រូម៉ា់ប់ Ma Dong Seok ប៉ុណ្ណោះទេ គាត់ថែមទាំងជាផលិតករផងដែរ ក្នុងរឿងនេះគាត់គឺជាប៉ូលីម្នាក់ដែលរស់នៅក្នុងសម័យកាលដ៏ពោពេញទៅដោយបក្សពួក បងធំ អូនតូច ចង់ដឹងថាប្រូម៉ាប់គឺជាប៉ូលិសបែបណាតាមដានទស្សនាការសម្រាយរឿងរបស់ Admin នៅទីនេះ

ជាចុងក្រោយអគុណសម្រាប់ប្រិយមិត្តដែលតែងតែគាំទ្រ Admin ក៏ដូចជាចូលចិត្តប្រូម៉ាប់ ប្រសិនបើប្រិយមិត្តមានសូមណពរផ្សេងៗ អាចធ្វើការខំមិនខាងក្រោមបាន។​សូមអគុណ!

ប្រភព៖ Eon Talk និង Asian Wiki ប្រែសម្រួលដោយ Admin

Leave a Reply

Your email address will not be published. Required fields are marked *

X