Reangloy
0
$0.00
0
តើប្រូម៉ាប់គឺជាអ្នកណា?

ជម្រាបសួរប្រិយមិត្តដែរជា Fan របស់ប្រូម៉ាប់ទាំងអស់គ្នា មើលរឿងគាត់ច្រើនហើយ តើចង់ដឹងទេថាប្រូម៉ាប់របស់ពួកយើងគាត់គឺជាអ្នកណា? តើគាត់មានប្រវត្តគួរឱ្យចាប់អារម្មណ៍អ្វីខ្លះ? កុំឱ្យខាតពេលយូរថ្ងៃនេះ Admin នឹងលើកយកនូវប្រវត្តរបស់ប្រូម៉ាប់មកជម្រាបជូនប្រិយមិត្តដូចតទៅ។

Ma Dong Seok ឬ Don Lee គឺជាតារាសម្ដែងកូរ៉េ អាមេរិកាំង ដែលបានកើតនៅឆ្នាំ ​១៩៧១​ គាត់បានទៅរស់នៅសហរដ្ឋអាមេរិកជាមួយគ្រួសារតាំងពី អាយុ១៩ឆ្នាំ នៃរដ្ឋ Montana

 

Don Lee (ដន លី) គឺជាឈ្មោះអង្លេសរបស់គាត់ តែតាមពិតទៅសូម្បីតែឈ្មោះ Ma Dong Seok (ម៉ា ដុងសុក) ក៏មិនមែនជាឈ្មោះកូរ៉ពិតរបស់គាត់ដែរ ឈ្មោះពិតរបស់គាត់គឺ Lee Dong Seok (លី ដុងសុក) ឈ្មោះ Ma Dong Seok គឺបានមកពីឈ្មោះហៅក្រៅរបស់គាត់កាលដែលរៀននៅ បឋមសិក្សា គាត់គឺត្រូវបានគេស្គាល់ថា Akma Dong Seok ( អាក ម៉ាដុងសុក) ដែលពាក្យ Akma មានន័យថាបីសាច។ 

 

ជីវិតនៅសហរដ្ឋអាមេរិក

 

Ma Dong Seok ធ្វើការជាកម្មស៊ីឈ្នួលដូចជា ការងារសាងសង អ្នកបើកបររយន្ត អ្នករត់តុក អ្នកកាឡុកស្រា សន្តិសុខក្នុងក្លឹប និងការងារជាច្រើនទៀត។ គាត់ធ្លាប់រស់នៅរដ្ឋផ្សេងដូចជា Texsas New York, Los Angeles និង Ohio។

 

តើកត្តាអ្វីខ្លះដែលធ្វើឱ្យពលរដ្ឋកូរ៉េ អារិកាំង​ជីវភាពកម្រិតធម្យមម្នាក់នេះ ក្លាយជាតារាភាពយន្តដ៏ល្បីល្យាញ?

 

Ma Dong Seok បានចូលចិត្តនូវការប្រដាល់បន្ទាប់ពីរទទួលរងឥទ្ធិពលពីលោក Sylvester Stallone ដែលយើងគ្រប់គ្នាស្គាល់ថាជា ចន រាំបូ បន្ទាប់ពីមើលរឿងដែលមានចំណងជើងថា Rocky ។ ដំបូងឡើយគាត់មិនមែនជាខ្លាឃ្មុំកំណាចដូចដែលយើងបានស្គាល់នោះទេ នៅពេលដែលគាត់មកដល់សហរដ្ឋអាមេរិកដំបូងគាត់មានទម្ងន់ត្រឹមតែ ៦០គីឡូតែប៉ុណ្ណោះ តែដើម្បីប្រឆាំងនឹងការរើសអើងព្រមទាំងគេធ្វើបាប គាត់ក៏បានហាត់សាច់ដុំដែលធ្វើឱ្យឡើងទម្ងន់រហូតដល់ ១២០​គីឡូ។ 

 

គាត់ក៏បានចូលរៀននៅ សកលវិទ្យល័យ Columbus ផ្នែកកីឡា ( Physical Education) ព្រមទាំងធ្វើការជាគ្រូបង្ហាត់សាច់ដុំរយះពេល​ ១០ឆ្នាំ មុនពេលវិលត្រឡប់ទៅកូរ៉េ ហើយឈានជើងចូលជាតារាសម្ដែង។បន្ទាប់ពីទទួលបានការងារជាតារាសម្ដែងដោយអ្នកដឹកនាំរឿង Min Jeonggi គាត់ក៏ត្រឡប់មកកូរ៉េវិញដើម្បីសម្ដែងនៅក្នុងរឿង Heaven’s Soldiers បន្ទាប់ពីរឿងនេះហើយ គាត់ក៏បានព្យាយាមថតរឿងផ្សេងទៀត តែក៏មានផលពិបាកដែរ ដោយសាររូបរាងរបស់គាត់មិនត្រូវទៅនឹងតួរនៅក្នុងសាច់រឿង។

 

ដើម្បីរកប្រាក់កម្រៃកំឡុងពេលធ្វើជាតួរបន្ទាប់បន្សំ គាត់ក៏បានធ្វើជាគ្រូបង្ហាត់សាច់ដុំវិញ ព្រមទាំងបានបង្កាត់តារ៉ាល្បីៗដូចជា Anh Jung Min, Jo In-sung, Gong Yoo និងតារាផ្សេងទៀត។ មានរឿងខ្លះគាត់បានសម្ដែងជាតួរកំប៉ិកកំប៉ុកមែនទែនដូចជារឿង The Good The Bad The Devil, Quick, The Unjust, The Flu និង Beasties Boys ក៏ជារឿងចុងក្រោយគេ ដែលធ្វើឱ្យឈ្មោះរបស់គាត់ចាប់ផ្ដើមសាយភាយ  ហើយបន្ទាប់ពីសម្ដែងរឿង Veteran គាត់ចាប់ផ្ដើមទទួលបានការសម្ដែងជាតួរសំខាន់ឡើងៗ។

 

តើ Ma Dong Seok គឺជាប៉ូលីសមែនទេ?

 

តាំងពីក្មេងមកគាត់បានសម័យចង់ក្លាយទៅជាប៉ូលីសបន្ទាប់ពីមានចោរបានគាស់ចូលផ្ទះរបស់គាត់ និងបានរៀបចំខ្លួនដើម្បីធ្វើជាប៉ូលិសមួយរូប​ ហើយនៅឆ្នាំ ២០១៧ គាត់ក៏បានទទួលបានការតែងតាំងពិសេសធ្វើជាប៉ូលីស។ 

Ma Dong Seok ប្រហែលជាតារាសម្ដែងតែម្នាក់គត់ដែលមានមាឌនិងដៃធំជាងគេ សូម្បីតែ Dwayne Johnson ឬ The Rock ក៏បានសរសើព្រមទាំងក្រគួតកាច់ដៃជាមួយគាត់ផងដែរ។ និយាយពីរឿងកាច់ដៃគាត់ក៏ធ្លាប់បានសម្ដែងនៅក្នុងរឿង Champion ដែលធ្វើជាកីឡាករកាច់ដៃដ៏ឆ្នើមមួយរូបផងដែរ មិនត្រឹមតែប៉ុណ្ណោះគាត់ក៏ត្រូវបានតែងតាំងធ្វើជាប្រធានសហព័ន្ធកាច់ដៃប្រចាំប្រទេសកូរ៉េផងដែរ។ 

 

តើគាត់គឺជាអ្នកផលិតភាពយន្តមែនទេ?

 

Ma Dong Seok គឺជាគ្រូបង្ហាត់សាច់ដុំ ជាប៉ូលីស ជាប្រធានគ្រប់គ្រងសហព័ន្ធកាច់ដៃ និងជាតារាសម្ដែងដ៏អស្ចារ្យ តើមានអ្វីដែលគាត់មិនអាចធ្វើបានខ្លះ? និយាយឱ្យត្រង់គឺសឹងតែគ្មាននោះទេ គាត់មិនត្រឹមតែជាតារាសម្ដែងដ៏ល្អប៉ុណ្ណោះទេ ថែមទាំងជាផលិតកមួយរូបផងដែរ​ រឿងដែលគាត់បានផលិតហើយព្រមទាំងសម្ដែងខ្លួនឯង មានដូចជា​ The Outlaws​និង​Team Gorilla ។

 

តើ Ma Dong Seok គឺជាតួរ Superhero មែនឬទេ?

សង្ខេបឡើងវិញ Ma Dong Seok គាត់បានទៅរស់នៅសហរដ្ឋអាមេរិកកាលពីអាយុ ១៩ឆ្នាំ ត្រឡប់មកកូរ៉េវិញក៏បានក្លាយជាតារាសម្ដែងដ៏ល្បី ហើយពេលនេះគាត់បានវិលទៅសហរដ្ឋអាមេរិកវិញ។ តើប្រិយមិត្តដឺងទេថាប្រូម៉ាប់គាត់នឹងសម្ដែងនៅក្នុង រឿង Eternals របស់ Marvel Studios ជាតួរ Gilgamesh សម្រាប់ជា Fan ផ្កាប់មុខគឺពិតជាសប្យាយចិត្តដែលបានឃើញបែបនេះ។

Leave a Reply

Your email address will not be published. Required fields are marked *

X